ជនសង្ស័យ ៤នាក់ ត្រូវបានឃាត់ខ្លួន ករណីគាស់ចេតិយ៍វត្ត បំផ្លាញកោដ្ឋអដ្ឋិធាតុ ៣៣កោដ្ឋ នៅស្រុកបាទី
(តាកែវ)៖ កម្លាំងនគរបាលស្រុកបាទី បានស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) ចូលគាស់ចេតិយ៍នៅវត្តចំបក់បិតមាស និងបំផ្លាញកោដ្ឋអដ្ឋិធាតុចំនួន ៣៣កោដ្ឋ ដើម្បីស្វែងរកទ្រព្យសម្បត្តិមានតម្លៃ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩៖៣០នាទីយប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅវត្តចំបក់បិតមាស ស្ថិតក្នុងភូមិចំបក់ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។ តាមការស្រាវជ្រាវ ជនសង្ស័យមួយក្រុមមានគ្នាប្រមាណពី ៥ ទៅ ៨នាក់ បានធ្វើសកម្មភាពគាស់សោទ្វារចេតិយ៍ចំនួន ២១ចេតិយ៍ មុនពេលវាយកម្ទេចកោដ្ឋ និងចាក់អដ្ឋិធាតុចោលចំនួន…
ពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
#រដ្ឋបាលស្រុកត្រាំកក់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោក ហ៊ត មនោ អភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ បានអញ្ជើញចូលរួមពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (២៦ មិថុនា ២០២៦) និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន…
ឯកឧត្តម នេត្រ ភក្ត្រា៖ វត្តមានអនុព័ន្ធយោធាបរទេសនៅតំបន់អានសេះ ជាសក្ខីភាពអន្តរជាតិបញ្ជាក់ពីអធិបតេយ្យភាព និងការគ្រប់គ្រងជាក់ស្តែងរបស់កម្ពុជា
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នេះថា វត្តមានរបស់ក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា នៅតំបន់អានសេះ គឺជាសក្ខីភាពអន្តរជាតិដ៏សំខាន់ដែលបញ្ជាក់យ៉ាងច្បាស់ថា តំបន់នេះស្ថិតក្រោមអធិបតេយ្យភាព និងការគ្រប់គ្រងជាក់ស្តែងពេញលេញរបស់ព្រះរាជាណាចក្រកម្ពុជា។ ការថ្លែងស្រដៀងគ្នានេះ បានធ្វើឡើងតាមរយៈបណ្តាញសង្គមផ្លូវការរបស់ឯកឧត្តមរដ្ឋមន្ត្រី ដោយបានរំលឹកឡើងវិញនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដែលជាថិរវេលាជាងពីរថ្ងៃ បន្ទាប់ពីបទឈប់បាញ់បានចូលជាធរមាន និងក្រោយពេលកើតមានឧប្បត្តិហេតុ «ចាប់ដៃដ៏គ្រោះថ្នាក់»។ នាពេលនោះ ក្រុមអនុព័ន្ធយោធាបរទេស រួមជាមួយតំណាងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរូប បានអញ្ជើញចុះត្រួតពិនិត្យ និងតាមដានស្ថានភាពជាក់ស្តែងនៅតំបន់អានសេះ…
លោក ស៊ុត ខុន អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ ចុះពិនិត្យជាក់ស្តែងដល់ទីតាំងពាក់ព័ន្ធនឹងការស្នើសុំជីកស្រះទឹក
តាកែវ៖ ថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក ស៊ុត ខុន អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកសំរោង ដើម្បីប្រជុំពិភាក្សា និងចុះពិនិត្យជាក់ស្តែងដល់ទីតាំងពាក់ព័ន្ធនឹងការស្នើសុំជីកស្រះទឹក ដើម្បីរក្សាទឹកទុកប្រើប្រាស់ក្នុងសិប្បកម្មផលិតទឹកកក និងទឹកសុទ្ធ ដែលមានទំហំបណ្តោយ ១០០ម៉ែត្រ…
កិច្ចប្រជុំពិនិត្យមុខងារ ក្នុងវិស័យធនធានទឹក និងឧតុនិយម
តាកែវ៖ ព្រឹកថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម យិន ងួនកូលីនីន អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងលោក ព្រហ្ម គន្ធិ អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យមុខងារ ក្នុងវិស័យធនធានទឹក និងឧតុនិយម…
រដ្ឋបាលឃុំលាយបូរ រួមជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បានរៀបចំកម្មវិធី «វេទិកាសាធារណៈ»
ស្រុកត្រាំកក់តាកែវ៖ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលឃុំលាយបូរ រួមជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បានរៀបចំកម្មវិធី «វេទិកាសាធារណៈ» ដើម្បីជួបប្រជុំ ពិភាក្សា និងដោះស្រាយរាល់សំណូមពរ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្ថិតនៅឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានសមាសភាពចូលរួមសរុបចំនួន ២២៦ នាក់។ អង្គវេទិកាសាធារណៈនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានថ្នាក់ខេត្ត ស្រុក ចុះមូលដ្ឋានឃុំលាយបូរ។ សមាសភាពចូលរួម៖ វេទិកាសាធារណៈនេះ…
ទង្វើឈ្លានពានរបស់ថៃមួយឆ្នាំមកនេះបន្សល់នូវគ្រាប់មិនទាន់ផ្ទុះរាយប៉ាយលើទឹកដីស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ !!
ចេញផ្សាយ ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២៦លោក ខេន ដឿម អភិបាលរងស្រុកបន្ទាយអំពិល បានឱ្យដឹងថា ទង្វើឈ្លានពានរបស់ថៃក្នុងមួយឆ្នាំមកនេះ បានបន្សល់នូវគ្រាប់មិនទាន់ផ្ទុះ ក្នុងនោះមានទាំងគ្រប់បែកចង្កោមនៅរាយប៉ាយលើទឹកដីស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ដែលនេះជាការប្រឈមគ្រោះថ្នាក់ដដល់ប្រជាពលរដ្ឋ ខណៈជាង៩០ភាគរយនៅទីនោះប្រកបមុខរបរធ្វើស្រែចម្ការ។លោកបានបញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងដំណើរចុះយកព័ត៌មានដឹកនាំ ដោយក្រសួងព័ត៌មានកាលពីចុងសប្តាហ៍នេះ ថា គ្រាន់តែរាប់ជាក់ស្តែងត្រួសៗនៅទីនោះ មានគ្រាប់មិនទាន់ផ្ទុះប្រមាណជាង៧ពាន់គ្រាប់ មានទាំងគ្រប់បែកចង្កោមនៅរាយប៉ាយតាមទីវត្តអារាម សាលារៀន មណ្ឌលសុខភាព ភូមិឋានប្រជាពលរដ្ឋ ដីស្រែចម្ការ និងទីសាធារណៈផ្សេងៗ លោកថ្លែងថា…
សម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ÷ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានចេញប្រកាសសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា អត្តលេខ ៥៦០៣៥ ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តនីតិវិធីក្នុងការ ស្រាវជ្រាវ។ លោក រុនរ័ត្នវាសនា ត្រូវមកបង្ហាញមុខ រាល់ម៉ោងធ្វើការនៅការិយាល័យបុគ្គលិកនៃអគ្គស្នងការនគរបាលជាតិ រហូតមានការសម្រេចជាថ្មី, និង បាននិរាកណ៏នូវរាល់ បទបញ្ញត្តិទាំងឡាយណាដែលផ្ទុយពីសេចក្តីសម្រេចនេះដែលបានចុះហត្ថលេខាដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងប្រកាសចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៖ ក្រុមឆបោកទ្រង់ទ្រាយធំត្រូវបានបោសសម្អាតស្ទើរតែ ១០០% សមត្ថកិច្ចកម្ពុជាក៏បាននិងកំពុងបន្តកម្ទេចក្រុមតូចៗបន្ថែមទៀត
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៖ ក្រុមឆបោកទ្រង់ទ្រាយធំត្រូវបានបោសសម្អាតស្ទើរតែ ១០០% សមត្ថកិច្ចកម្ពុជាក៏បាននិងកំពុងបន្តកម្ទេចក្រុមតូចៗបន្ថែមទៀត ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រុមឆបោកទ្រង់ទ្រាយធំត្រូវបានបោសសម្អាតស្ទើរតែ ១០០ភាគរយ ក្នុងនោះសមត្ថកិច្ចកម្ពុជាក៏បាននិងកំពុងបន្តកម្ទេចក្រុមតូចៗបន្ថែមទៀត ខណៈជនជនបរទេសជាង ៣០ម៉ឺននាក់ បានស្ម័គ្រចិត្តចាកចេញ និងត្រូវបានបណ្ដេញចេញពីពីកម្ពុជាត្រឡប់ទៅប្រទេសដើមវិញ។ នេះជាការបញ្ជាក់ជូនឯកឧត្តម ប្រាយអ៊ែន មែកហ្វីតទឺសន៍ (Brian McFeeters) ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) នៅក្នុងជំនួបកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ…
ប្រជាពលរដ្ឋមានក្ដីបារម្ភអំពីព្រៃសហគមន៍ភ្នំទ្រនាប់ឬស្សីនិងភ្នំកូនឆ្កែ
(ស្រុកឈូក ខេត្តកំពត )ប្រជាពលរដ្ឋមានក្ដីបារម្ភអំពីព្រៃសហគមន៍ភ្នំទ្រនាប់ឬស្សីនិងភ្នំកូនឆ្កែ ស្ថិតនៅភូមិដុំផ្ដៅ ភូមិទួលដូន្តី ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពតនិងបាត់បង់ដោយមន្ត្រីគ្រាប់ល្ពៅ កន្ទេលធំបន្លំដេក។ ថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ដែលមានផ្ទៃក្រឡានៅសេសសល់ទី១.ភ្នំទ្រនាប់ឬស្សី នៅសល់១០៤ហិតា ទី២.ភ្នំកូនឆ្កែនៅសល់២០៩ហិតាអង្គភាពយើងខ្ញុំបានទទួលបាននូវឯកសារពីប្រភពសុំមិនបញ្ចេញឈ្មោះ ដោយពួកគាត់ខ្លាចក្រែងមានតែតូលេខខ្លាចមានអ្នកមានអំណាចរៀបចំជាប្រព័ន្ធដើម្បីលេបត្របាក់យកដីសហគមន៍ពុះជ្រៀកលក់ជាប្រយោជន៍ផ្ទាល់ខ្លូនដូចកាលពីពេលថ្មីៗនេះ មានមន្ត្រីដែនដីនគរូបនីយកម្ម និងសំណង់ស្រុកឈូកម្នាក់ មិនស្គាល់ត្រកូល តាមប្រជាពលរដ្ឋច្បាស់ការរៀបរាប់ប្រាប់ថា(ឈ្មោះមីញ ឬ អាចហៅថា ឈួន…
